ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួលសម្ភារៈនគរបាល ជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ជូនក្រសួងមហាផ្ទៃកម្ពុជា

0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថិភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈនគរបាល ដែលជាជំនួយដ៏ថ្លៃថ្លារបស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងមហាផ្ទៃកម្ពុជា នៅបន្ទប់ខេត្តសៀមរាប នៃទីស្តីការក្រសួងមហាផ្ទៃ។

សម្ភារៈដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា រួមមាន៖ រថយន្តដឹកកងកម្លាំង ចំនួន ៦គ្រឿង, ដំបងរលាស់ ចំនួន ៥០០ដើម, ខែល ចំនួន ៥០០សម្រាប់, ដំបងឆក់ ចំនួន ៥០០ដើម, ឯកសណ្ឋានប្រឆាំងបាតុកម្ម ចំនួន ៥០០កំប្លេ, វ៉ាលីសុវត្ថិភាពការពារថ្នាក់ដឹកនាំ ចំនួន ២០វ៉ាលី និងវ៉ាលីពិនិត្យកន្លែងកើតហេតុ ចំនួន ៣០០វ៉ាលី សរុបជាទឹកប្រាក់ ស្មើនឹង ៥លានយ៉ន់៕