កសិករក្នុងខេត្តបាត់ដំបង កំពុងមមាញញឹកប្រមូលកសិផលពោត និងដំឡូង ខណៈតម្លៃមិនសូវខុងគ្នាពីឆ្នាំមុន

0

បាត់ដំបង៖ មន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាការកសិករខេត្តបាត់ដំបងបានកំពុងសម្រុកប្រមូលផលពោតក្រហមនិងដំឡូងមីបានប្រហែលពាក់កណ្តាល លើផ្ទៃដីដាំដុះ ជាង២០ម៉ឺនហិកតានៅបណ្តាកស្រុកនានាក្នុងខេត្តបាត់ដំបង ពិសេសស្រុកជាប់ព្រំដែនកម្ពុជាថៃ។

លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាគិតមកទល់ពេលនេះ ការងារប្រមូលពោតក្រហមបានចំនួន៦០ភាគរយនៃផ្ទៃដីដាំដុះសរុបជាង១១ម៉ឺន៧ពាន់ហិកតា និង កាងារប្រមូលដំឡូងមីបានចំនួន៤០ភាគរយនៃផ្ទៃដីដាំដុះសរុបជាង១០ម៉ឺន៨ពាន់ហិកតា ។

តាមរបាយការណ៍មន្ទីរកសិកម្មឱ្យដឹងថាតម្លៃពោតក្រហម ស្នូលតម្លៃ៥,៧៥បាត ពោតគ្រាប់សំណើម២៥តម្លៃ៧,៣បាត ចំណែកដំឡូងស្រស់តម្លៃ២,៣បាត និង ដំឡូងស្ងួតតម្លៃ ៦,៥បាត ។

បើតាមម្ចាស់សៃឡូ ទិញពោតនិងដំឡូងនៅតាមតំបន់ព្រំដែនកម្ពុជាថៃ បានបញ្ជាក់ថាឆ្នាំនេះតម្លៃពោតនិងដំឡូងមី មានការធ្លាក់ថ្លៃខ្លះ ហេតុដែលពោតធ្លាក់ថ្លៃដោយសារមានតែទីផ្សារទៅថៃភាគច្រើន ចំណែកក្រុមហ៊ុនស៊ីភីទិញពោតដែរប៉ុន្តែតម្លៃថោកជាងថៃ ដោយលឺព័ត៌មានថាក្រុមហ៊ុនមានទំនិញពេញធុង(ពេញឃ្លាំង) ។

ទោះបីយ៉ាងណាបើតមា លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបញ្ជាក់ថា តម្លៃពោតនិងដំឡូងមីឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន មិនខុសគ្នាទេ ឆ្នាំនេះអាចខុសគ្នាតិចតួច រឺប្រហាក់ប្រហែលឆ្នាំមុន អាស្រ័យលើ គុណភាពគ្រាប់ពោត និង កម្រិតធាតុម្សៅក្នុងដំឡូងមី ។

សូមបញ្ជាក់ថាបើតាមរបាយការណ៍មន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាខេត្តបាត់ដំបងបានដាំដុះដំណាំសាក វប្បកម្មរយៈពេលខ្លី ដូចជាប្រភេទបន្លែ ស្លឹក ផ្លា មើម ជាដើម និង ដំណាំឧស្សាហកម្មរយៈពេលខ្លី ដូចជា ពោត ដំឡូង ល្ង សណ្តែក ល្ហុងប្រេងជាដើម សរុបចំនួន ជាង២៣ម៉ឺន៦ពាន់ហិកតា បើធៀបឆ្នាំមុនចំនួនថយថុះជាង៣ពាន់ហិកតា៕