ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្មេងទំនើង ចំនួន១០នាក់ មានរហ័សនាម ក្រុមដើមពោធិ(DP) នៅចំណុចលើផ្លូវលំ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកាប់ឱ្យរងរបួស) ចំនួន ០៣ ករណី ៖
ករណីទី១: ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២៣:២៨នាទី។
ករណីទី២: ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០:២៥ នាទី។
ករណីទី៣: ប្រព្រឹត្តនៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០១:៥៣នាទី ។
ឃាត់ខ្លួនក្មេងទំនើង ចំនួន១០នាក់៖
១-ឈ្មោះ ឈាង លីហួ ភេទ ប្រុស ជនជាតិ ខ្មែរ។
២-ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាតតាវហ្វិច ភេទ ប្រុស ជនជាតិ ខ្មែរ។
៣-ឈ្មោះ ថា វ៉ាន់ធី ភេទ ប្រុស ជនជាតិ ខ្មែរ។
៤-ឈ្មោះ ហុក វណ្ណា ភេទ ប្រុស ជនជាតិ ខ្មែរ។
៥-ឈ្មោះ ប៉ូ គឹមហុង ភេទ ប្រុស ជនជាតិ ខ្មែរ
៦-ឈ្មោះ ខេង សាវីត ភេទ ប្រុស ជនជាតិ ខ្មែរ
៧-ឈ្មោះ ម៉ែន សិទ្ធិញ្ញាណ ភេទ ប្រុស ជនជាតិ ខ្មែរ។
៨-ឈ្មោះ ថន ភិរះឆៃ ភេទ ប្រុស ជនជាតិ ខ្មែរ
៩-ឈ្មោះ សៅ ជាបម៉េង ភេទ ប្រុស ជនជាតិ ខ្មែរ
១០-ឈ្មោះ អ៊ឹង សេងហុង ភេទ ប្រុស ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យក: កាបិតប៉័ងតោ ចំនួន ០១ ដើម, ម៉ូតូ ចំនួន ០៥ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីចាត់ការតាមនិតិវិធី៕