ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពេញអង្គពិនិត្យសំណើបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះឯកឧត្តម ប្រាក់ សុខុនជារដ្ឋមន្ត្រីក្រសួងការបរទេសជាថ្មី និងឯកឧត្តម សុខ ចិន្ថាសោភាជាឧបនាយករដ្ឋមន្ត្រី និងរបៀបវារៈមួយចំនួនទៀត។
សម័យប្រជុំពេញអង្គនាព្រឹកនេះក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភាដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១២រូប។
របៀបវារៈក្នុងសម័យប្រជុំមាន៖
១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖
ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
២-ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម។
៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្លាំ ២០២៣។
៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
តាមប្រភពព័ត៌មានពី AKP បានឱ្យដឹងថារដ្ឋសភានាព្រឹកនេះ បាន បោះឆ្នោតអនុម័តឱ្យ ឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាថ្មី ដោយសម្លេង ១១២៕