Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,០៥ម៉ែត្រ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,០៥ម៉ែត្រ នៅថ្ងៃទី២០ ខែវិច្ឆិកានេះ

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,០៥ម៉ែត្រ។

ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ឡើងដល់ ៩,៥៨ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គអ្នកលឿង បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៣,២៥ម៉ែត្រ ខណៈទន្លេបាសាក់ កោះខែល បានឡើងកំពស់ចំនួន ០,០៣ម៉ែត្រដូចគ្នា ធ្វើអោយកំពស់ទឹកឡើងដល់ ៤,២២ម៉ែត្រ ៕

Previous articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា នេះ
Next articleរដ្ឋសភាបោះឆ្នោតអនុម័តឱ្យ ឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាថ្មី ដោយសម្លេង ១១២