ទឹកនៅទន្លេបាសាក់ ចតុមុខ ឃើញមានការថយចុះចំនួន ០,១៣ម៉ែត្រ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ

0

ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេបាសាក់ ចតុមុខ ឃើញមានការថយចុះកំពស់ចំនួន ០,១៣ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេបាសាក់ ចតុមុខ នៅសល់ ៤,៤២ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់៣,៧២ម៉ែត្រ ខណៈទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,១០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,២០ម៉ែត្រ ៕