Home សង្គម រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបប្រមាណ ២៧៨,៩៨២ នាក់

រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបប្រមាណ ២៧៨,៩៨២ នាក់

0

សៀមរាប៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្តសៀមរាប ក្នុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ចំនួន​ប្រមាណ ១៩១,៨៦៣ នាក់ មានការ​កើនឡើង​ប្រមាណ​១៥.៣៦% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ចំនួន​១៦៦,៣១៧​នាក់ ក្នុង​នោះ ទេសចរ​បរទេស​មាន​ចំនួន ៤,៨៦៣ នាក់ មានការ​កើនឡើង​៤៦.៦១% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ចំនួន ៣,៣១៧​នាក់​។ ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​មាន​ចំនួន​ប្រមាណ ១៨៧,០០០ នាក់ មានការ​កើនឡើង​ប្រមាណ​១៤.៧២% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ចំនួន ១៦៣,០០០ នាក់​។

ដោយឡែក​សម្រាប់​រយៈពេល​២​ថ្ងៃ ១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខេត្តសៀមរាប ទទួល​បាន​ទេសចរ​សរុប​ប្រមាណ ២៧៨,៩៨២ នាក់ មានការ​កើនឡើង​ប្រមាណ ១៣.០១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ចំនួន ២៤៦,៨៦៧ នាក់ ក្នុង​នោះ ទេសចរ​បរទេស​មាន​ចំនួន ៨,៩៨២ នាក់ មានការ​កើនឡើង ៣០.៨០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ចំនួន ៦,៨៦៧ នាក់ ។ ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ ២៧០,០០០ នាក់ កើន​១២.៥០% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ចំនួន ២៤០,០០០ នាក់​។

សូម​បញ្ជាក់​ថា ដើម្បី​អបអរសាទ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក រដ្ឋបាល​ខេត្តសៀមរាប​បាន​រៀបចំ​កម្មវិធី​ប្រណាំងទូក​ចាប់ពី​ថ្ងៃ​ទី​១៤-១៥ ខែ វិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ដងស្ទឹង​សៀមរាប ដែល​ក្នុង​កម្មវិធី​នោះ​ក៏​មាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ​ដូច​ជា ការ​ប្រណាំង​ទូកង​ខ្នាត​តូច (​ចំណុះ ២២​នាក់​) ការ​បណ្តែតប្រទីប ការ​អុំទូក​កម្សាន្ត​តាម​ដងស្ទឹង​សៀមរាប ការ​តាំង​លក់​ផលិតផល និង​ការ​ប្រគុំ​តន្ត្រីសម័យ​ជាដើម​៕

Previous articleសង្ឃ ​គ្រហស្ថ ​រួមទាំងក្មេងៗ​ជាបរិវា​ ប្រមា​ណ៧អង្គ/នាក់ត្រូវបានចាប់​ក្រោយពួកគេនាំគ្នាឆាន់ស្រា សុីសាច់​ ចា​ក់ភ្លេងកំសាន្ដនៅក្នុងព្រៃ​កណ្ដាលយប់
Next articleប្រទះឃើញត្មាតភ្លើងដែលជាសត្វកម្រចំនួន ៣ក្បាលនៅ​ដែន​ជម្រកសត្វព្រៃសំបូរ