Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,២៩ម៉ែត្រ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះចំនួន ០,២៩ម៉ែត្រ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយចុះកំពស់ចំនួន ០,២៩ម៉ែត្រ។

ការថយចុះកំពស់នេះបានធ្វើអោយកំពស់ទឹកទន្លេមេគង្គខេត្តក្រចេះ នៅសល់ ៩,៦៤ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៥៦ម៉ែត្រ ខណៈទន្លេមេគង្គអ្នកលឿង បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៣,៤៦ម៉ែត្រ ៕

 

Previous articleតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ
Next articleមន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញអកអំបុកតាមទំនៀមទម្លាប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ មានការចូលរួមពីពលរដ្ឋយ៉ាងច្រើនសប្បាយរីករាយ ក្រោមម្លប់សន្ដិភាព