ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងខែតុលាកន្លងទៅនេះកំពង់ផែរកចំណូល(ពុំទាន់ធ្វើសវនកម្ម)បានចំនួន ៣ ០១៥ ៦៨៩ ដុល្លារអាមេរិក គឺកើនឡើង១០ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣។ដោយឡែកសម្រាប់រយៈពេល ១០ ខែដើមឆ្នាំ២០២៤ កំពង់ផែរកចំណូលបានចំនួន ៣៤ ៤៧២ ៨៩៥ ដុល្លារ គឺកើនឡើង១៨ភាគរយ ធៀបនឹងរយៈពេល ១០ ខែ ដើមឆ្នាំ២០២៣។
សូមជម្រាបដែរថា កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៤ នេះប្រមូលចំណូលបានចំនួនប្រមាណជាង ២៧ លានដុល្លារពោលគឺកើនឡើងជាង ១៥ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណូលនេះមិនទាន់ធ្វើសវនកម្មនៅឡើយ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ៕