Home សង្គម ព្រឹកថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ទេសចរចម្រុះជាតិសាសន៍​កកកុញ​នៅប្រាសាទអង្គរវត្ត

ព្រឹកថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ទេសចរចម្រុះជាតិសាសន៍​កកកុញ​នៅប្រាសាទអង្គរវត្ត

0

សៀមរាប៖ ទោះជាមិនទាន់មានតួលេខសរុបនៅឡើយក៏ដោយ ក៏តាមរយៈរូបភាព ដែលបង្ហាញលើបណ្ដាញសង្គមហ្វេសប៊ុក​នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំបីថ្ងៃ​នៅខេត្ត​សៀមរាប​ឃើញថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាង​ច្រើនកុះករ បានសម្រុកមកទស្សនាប្រាសាទអង្គរវត្ត ។

អាជ្ញាធរជាតិអប្សរាដដែលបានបញ្ជាក់ថា រមណីយដ្ឋានអង្គរសូម​ស្វាគមន៍ទេសចរជាតិ និងអន្តរជាតិពីគ្រប់ទិសទី អញ្ជើញមកកម្សាន្ត​ក្នុងឱកាសនៃពិធីបុណ្យអុំទូក។ សូមការធ្វើដំណើរកម្សាន្តប្រកប​ដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។

សូមជម្រាបថា រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជារកចំណូល​បានជាង៣២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូល​ទស្សនារមណីយដ្ឋានអង្គរ។តាមសេចក្តីប្រកាសព័ត៌មានរបស់​គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែតុលា បញ្ជាក់ថារយៈពេល ៩ខែមកនេះ ភ្ញៀវទេសចរចំនួន៦៩៩ ៨៥០នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ គឺកើន៣០ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ ដោយឡែក គ្រឹះស្ថានអង្គរក៏បានលក់សំបុត្រជូនភ្ញៀវចំនួនជិត ១.៤ម៉ឺននាក់ សម្រាប់ចូលទស្សនាប្រាសាទកោះកេរ ដោយ​ទទួល​បាន​ចំណូលជាង ២០ម៉ឺនដុល្លារ និងលក់សំបុត្រជិះទូកកម្សាន្តនៅកំពង់ផែ​ចុង​ឃ្នៀសទទួលចំណូលជាង ៥៥ម៉ឺនដុល្លារផងដែរ៕

Previous articleក្រសួងសុខាភិបាលត្រៀមលក្ខណៈរួចជាស្រេច រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក
Next articleកំពង់ផែស្វយ័តភ្នំពេញក្នុងខែតុលាកន្លងទៅ រកបាន​ចំណូលជាង៣លានដុល្លារ