រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបសំណេះសំណាល និងប្រគល់ម៉ូតូ២គ្រឿងជូនសិស្សនិទ្ទេស A ដែលជាកូនរបស់មន្រ្តីក្រោមឱវាទចំនួន ២ រូប

0

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូ២គ្រឿងជូនសិស្សនិទ្ទេស A ដែលជាកូនរបស់មន្រ្តីនៃក្រសួងអធិការកិច្ចចំនួន ២ រូប និងប្រគល់ម៉ូតូ ១គ្រឿង និងសម្ភារៈប្រើប្រាស់ដល់បុគ្គលិកសន្តិសុខនៃក្រសួងអធិការកិច្ចចំនួន ៧ រូប។

ក្នុងឱកាសនោះ ឯកឧត្តម សុខ សូកេន បានលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ត្រូវបន្តខិតខំរៀនសូត្រថ្នាក់មហាវិទ្យាល័យ ឱ្យទទួលបានជោគជ័យ ដើម្បីក្លាយជាធនធានល្អក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលទាំងអស់ដែលបានជំរុញកូនៗ នាពេលកន្លងមករហូតទទួលបានលទ្ធផលល្អប្រសើរសម្រាប់ការប្រឡងនេះ៕