កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រោយទទួលបានពត៍មានពីប្រជាពលរដ្ឋថាមានករណីក្មេងដេញកាប់គ្នានៅចំនុចដីពុះឡូត៍ស្ថិតនៅភូមិទំពូង ឃុំមានជ័យស្រុកសាមគ្គីមុនីជ័យ ជាក់ស្តែងកំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានស្រាវពាក់ព័ន្ធនឹងករណីខាងលេី រហូតឃាត់ខ្លួនបានក្មេងទំនេីង២ក្រុម ដែលមានគ្នាចំនួន៨នាក់ ដែលធ្វេីសកម្មភាពស្ទាក់វាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ លេីផ្លូវសាធារណ: និងដកហូតបានកំបិតផ្កាក់ចំនួន១ដេីម។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួននៅចំនុចផ្ទះទុកចោលមួយកន្លែងស្ថិតនៅភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ មានចំនួន៣នាក់ ដែលតែងតែពួនសម្ងំប្រេីប្រាស់គ្រឿងញៀន និងមានសកម្មភាពដេីរលេងយប់ គំរាមកំហែងដល់ប្រជាពលរដ្ឋក្នុងភូមិ និងលួចរបស់ទ្រព្យអ្នកស្រុកភូមិស្ទេីរាល់ថ្ងៃ ។
ក្រោយឃាត់ខ្លួនកំលាំងយេីងឆែកឆេររកឃេីញម្សៅក្រាមព៍ណសសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច ដាវចំនួន១ដេីម និងឧបករណ៍កែឆ្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នក្មេងទំនេីងទាំង៣ក្រុម ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕