បាត់ដំបង៖ កាលពីយប់ថ្ងៃអាទិត្យទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេ លាម៉ោង១០និង៣០នាទីនៅបរិវេណផ្សារបឹកឈូក ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមានករណីអគ្គិភ័យមួយបានកើតឡើង
ចំណុចឆាបឆេះដំបូងនៅជាន់ទី០១ (ជាន់ខាងលើ)នៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ ។
ក្នុងពេលកើតឧប្បត្តិហេតុអគ្គិភ័យនេះ រដ្ឋបាលខេត្តបា ត់ដំបង កងកម្លាំងប្រដាប់អាវុធ និង រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមហាជន បានចាត់ចែង និងប្រើ ប្រាស់កម្លាំង និងមធ្យោបាយ ដូចខាងក្រោម ៖
១-កម្លាំងរបស់យោធភូមិភាគទី៥ ចំនួន ២៥០នាក់
២-កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ១០០នាក់
៣-កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣០០នាក់
៤-កម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៦០នាក់
៥-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន ៨១នាក់ ។
សរុប រួម ចំនួន ៧៩១នាក់ បានចេញអន្តរាគមន៍ក្នុងនោះបានប្រើប្រាស់៖
រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន១១គ្រឿង (ស្នង ការនគរបាលខេត្ត ចំនួន០៤គ្រឿង និង អធិការដ្ឋានន គរបាលក្រុង ស្រុក ចំនួន០៧គ្រឿង និង រថយន្តអគ្គិ ភ័យក្រុមហ៊ុនឯកជន ចំនួន ០២គ្រឿង សរុប ១៣គ្រឿ ង ព្រមទាំងប្រើប្រាស់ទឹក អស់ចំនួន ៥០រថយន្តអគ្គិភ័ យ រហូតដល់វេលាម៉ោង០៣និង២០ នាទីឈានចូលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានភាពនៃអគ្គិភ័ យនេះ បានគ្រប់គ្រងបាញ់រលត់ទាំងស្រុង។
ក្រៅពីជួយអន្តរាគមន៍ពន្លត់កម្លាំងបានចូលរួមជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅជុំវិញកន្លែងកេីតហេតុ អន្តរាគមន៍ជួយ ជញ្ជូនទ្រព្យសម្ភារៈ របស់បងប្អូន អាជីវករស្ថិតនៅជាន់ផ្ទាល់ដីនិងជុំវិញកន្លែងកេីតហេតុ ទៅកាន់ទីសុវត្ថិភាព។
រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះសមត្ថកិច្ចកំពុងស្ថិតនៅទីនោះនៅឡើយ ហើយចំពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដែលពេលនេះសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវនិងវាយតម្លៃចំពោះការខូចខាតនេះ ម្យ៉ាងទៀតក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕