Home សង្គម ការចុះពិនិត្យវាយតម្លៃលទ្ធផលការងារនៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

ការចុះពិនិត្យវាយតម្លៃលទ្ធផលការងារនៃគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការីក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង ចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើលទ្ធផលការងារដែលសម្រេចបាននៃប្រព័ន្ធប្រឡាយទាំង ១០ខ្សែរបស់គម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ។

សូមជម្រាបថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវផែនការច្បាស់លាស់ក្នុងការដោះស្រាយ និងបញ្ចៀសទឹកជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតក្នុងរដូវវស្សាដែលមានប្រមាណ ១៧០០ម៉ែត្រគូបក្នុងមួយវិនាទី ហូរធ្លាក់ទៅក្នុងអាងទន្លេសាប និងទន្លេបាសាក់ ដើម្បីធានាសន្តិសុខ សុវត្ថិភាពទឹកតំបន់ជុំវិញរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់ពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុវត្តគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ពាក់ព័ន្ធលើការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕

Previous articleឯឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញពិនិត្យមើលការងារនៅផ្នែកសង្គ្រោះកម្រិតធ្ងន់ ICUនាពេលយប់
Next articleឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាណាព្យាបាល គឺជាតួអង្គសំខាន់បំផុត បានលះបង់ និងជំរុញកូនៗ ឱ្យបានសិក្សារៀនសូត្រ