ឯឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីសុខាភិបាល អញ្ជើញពិនិត្យមើលការងារនៅផ្នែកសង្គ្រោះកម្រិតធ្ងន់ ICUនាពេលយប់

0

ភ្នំពេញ៖ កាលពីយប់នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចុះពិនិត្យការងារនៅផ្នែកសង្គ្រោះកម្រិតធ្ងន់ (ICU) នៅមន្ទីរពេទ្យជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែងលើការអនុវត្ត និងភាពខ្ជាប់ខ្ជួនក្នុងការបំពេញការងាររបស់មន្ទីរពេទ្យជាតិ។

បន្ទាប់ពីបានពិនិត្យមើលឃើញ ជាក់ស្តែង ចំពោះការបម្រើសេវារបស់លោក វេជ្ជបណ្ឌិតក្រុមគ្រូពេទ្យរួចមកឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានអញ្ជើញទៅ សួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ និងគាំទ្រចំពោះកិច្ចសហការគ្នាក្នុងដំណើរការព្យាបាល ព្រមទាំងឆ្លុះបញ្ចាំងជាមួយការសួរបញ្ជាក់ពត៌មានត្រឡប់ពីគ្រួសារអ្នកជំងឺអំពីគុណភាពសេវា ការចុះត្រួតពិនិត្យនេះក៏ផ្តោតទៅលើការស្វែងរកនិងកែលម្អបន្ថែមនូវបញ្ហាផ្សេងៗ សំដៅលើកកម្ពស់សេវាអោយបានប្រសើរឡើងថែមទៀត៕