ភ្នំពេញ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២២ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,៣០ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៥,៥២ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់កោះខែល បានកើនកំពស់ចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៤៤ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាម បានកើនកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៨២ម៉ែត្រ ៕
