Home សង្គម សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវ១៨៦ និងផ្លូវ២១៨

សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវ១៨៦ និងផ្លូវ២១៨

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ កម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយផ្លូវ១៨៦ និងផ្លូវ២១៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយបានធ្វើការណែនាំឱ្យអាជីវករកុំដាក់តាំងលក់ដូរ រំលោភចូលចំណីផ្លូវ ដោយទុកចំណីផ្លូវចិញ្ចើម១/៣ នៃចិញ្ចើមផ្លូវ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល ជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចបង្កឱ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕

Previous articleជនបរទេស ២នាក់ដាក់ពាក្យបណ្តឹង ក្រោយជ្រុះ​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone 13
Next articleតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ៥០ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី២២ ខែតុលា នេះ