ជនបរទេស ២នាក់ដាក់ពាក្យបណ្តឹង ក្រោយជ្រុះ​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone 13

0

បាត់ដំបង៖ តាម​របាយការណ៍​របស់​កា​រិ​យា ល័យ​នគរបាល​ទេ​ចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល មាន​ជនជាតិ​អា​ឡឺ​ម៉​ង់​ឈ្មោះ An na Help ភេទ​ស្រី បាន​ជ្រុះ​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក​IPhone 13 (​មាន​ស្រោម​ទូរស័ព្ទ​ដូច​រូបភាព​) ខណៈ​ពេល​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផ្ទះសំណាក់ The Lux Villa រួច​បត់​កែង​តាម​សណ្ឋាគារ Jasmine​។

គាត់​ដឹង​ថា​ទូរស័ព្ទ​នោះ​បាន​ជ្រុះ​បាត់​នៅ​ពេល​គាត់​ឆ្លងកាត់​ទៅ​ដល់​ពេទ្យ​ពរ​ពីរ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ពេល​ដឹង​ថា​បាត់​ជនបរទេស​បាន​មក​ប្តឹង​នៅ​ការិយាល័យ​នគរបាល​ទេសចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ ដំបង ដើម្បី​ជួយ​ស្វែងរក​ទូរស័ព្ទ​គាត់​ដែល​បាត់​នោះ​។

ដូច្នេះ​បើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តបាត់ដំបង​បាន ប្រទះ​ឃេ​ី​ញ​ទូរស័ព្ទ​ដូច​ខាង​លេ​ី សូម​មេត្តា​នាំ​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​នៅ​ការិយាល័យ​នគរ បាល​ទេសចរណ៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង​ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 012 503 836 / 095 711 666 ត្បិត​ទូរស័ព្ទ របស់​គាត់​មាន​ផ្ទុក​ទិន្នន័យ​និង រូបភាព​ច្រើន ដែល​គាត់​ចាំបាច់ ក្នុង​ការ​ប្រើប្រាស់ សូម​អរគុណ​៕