បាត់ដំបង៖ តំណាំងទូកនរិន្ទរង្សីពិជ័យចិត្របុត្រ វត្តឯករង្សីបង្ហាញយុទ្ធសាស្រ្តសាមគ្គី ដើម្បីយកជ័យជំនះ ខណៈទូកនេះ ឈ្នះទាំង ៨លើក ក្នុងការប្រណាំង ២ ថ្ងៃក្នុងដងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលមានមហាជនគាំទ្រ ច្រើនកុះករ។ លោកវ៉ាន់វណ្ណៈតំណាងកីឡាករទូកកំពុងល្បីឈ្មោះនរិន្ទរង្សីពិជ័យចិត្របុត្រនៃស្រុកឯកភ្នំបានប្រាប់ថា៖កត្តាដែលទូកលោកទទួលបានជ័យលាភីលេខ១នេះ ដោយសារវិន័យជាគោលធំបំផុត សីលធម៌ ការគោរពគ្នា ឲ្យតម្លៃគ្នានិងការមិនទទួលទានគ្រឿងស្រវឹងជាដើម។
តំណាងទូក នរិន្ទរង្សីពិជ័យចិត្របុត្ររូបបនេះបន្ដលើកឡើងថា៖ការសាមគ្គីគ្នាជារឿងសំខាន់ ក្នុងនាមជាបងប្អូន កូនក្មួយក៏ដូចក្រុមកីឡាករចំណុះទូកទាំងអស់ត្រូវស្ដាប់បង្គាប់ព្រះគ្រូ ចោម ចិត្រ ព្រះអនុគណស្រុកឯកភ្នំនិង ជាក្រោមការគ្រប់គ្រងផ្ទាល់។ លោកបានបន្ថែមថា៖ក្រមកីឡាករចំណុះទូកទាំងអស់និងខិតប្រឹងប្រែងបន្ដទៀត ដើម្បីប្រគួតប្រណាំងនៅរាជធានីភ្នំពេញនៅពេលខាងមុខ ដើម្បីដណ្ដើមជ័យលាភីជូនខេត្តបាត់ដំបងឲ្យបាន ។ សម្លេង១ សូមបញ្ជាក់ថា៖ពិធីប្រណាំងទូកនិងបណ្ដែតប្រទីបរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃ១៦.១៧.ខែ តុលា ឆ្នាំ២០២៤ នៅក្នុងខេត្តបាត់់ដំបងបានបញ្ចប់ទៅដោយរលូន និងភាពសប្បាយរីករាយ ក្នុងនោះមានទូកចូលរួមសរុប៤២ទូក ៕