Home សង្គម អភិបាលខេត្តកំពង់ចាម អមដំណើរ រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

អភិបាលខេត្តកំពង់ចាម អមដំណើរ រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅស្រុកស្រីសន្ធរ

0

កំពង់ចាម៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ (មុខវត្តមាត់ដប់) ឃុំមានជ័យ ស្រុកស្រីសន្ធរ។

សូមបញ្ជាក់ថា ច្រាំងទន្លេដែលបានបាក់ស្រុតខាងលើ មានបណ្ដោយប្រវែងប្រមាណ ៨០ម៉ែត្រ និងបានបាក់ស្រុតចូលក្នុងទន្លេ ទទឹងប្រវែង ១៥ ទៅ ២០ ម៉ែត្រ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេ ដែលបានបាក់ស្រុតនាពេលកន្លង ស្ថិតនៅព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ 70B ប្រវែង២ ម៉ែត្រ ទៅ៣ម៉ែត្រប៉ុណ្ណោះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ឱ្យមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញផងដែរ។ ក្នុងដំណើរអញ្ជើញចុះ ការងារខាងលើ ក៏មានការនិមន្ត និងចូលរួមព្រះចៅអធិការវត្ត គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ មួយចំនួនទៀត៕

Previous articleអភិបាលខេត្តប៉ៃលិន អញ្ជើញចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
Next articleទូកនរិន្ទរង្សីពិជ័យចិត្របុត្រម្ចាស់ជយ័លាភីលេខ១បង្ហើបប្រាប់ពីបច្ចេកទេសនិងយុទ្ធសាស្រ្ដប្រណាំងជោគជ័យផ្ទួនៗគ្នា