ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែតុលាម្សិលមិញនេះ បានអនុញ្ញាតជូនឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និង ក្រុមហ៊ុន Overenden/Smarteden លើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត៕