អគ្គីភ័យឆាបឆេះផ្ទះមួយកន្លែងភូមិ​អណ្តូង​ទី​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​០៨:០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ ១០​បេ ផ្លូវលំ ក្រុម​១១ ភូមិ​អណ្តូង​ទី​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ផ្ទះល្វែង​ជាន់​ទី​១ ចំនួន​០១​ល្វែង រួម​មាន​ម៉ាស៊ីនត្រជាក់ ចំនួន​០១​គ្រឿង​, កង្ហារ​ចំនួន ០១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។

នៅ​ម៉ោង​០៨:៥០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន ស្មើនឹង ០៨​ម៉ែត្រគូប​, រថយន្ត​អគ្គិភ័យ​សាលា​ខណ្ឌ​ច្បារ​អំពៅ​ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៤​ម៉ែត្រគូប​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ