កំពង់ចាម៖ រយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១ខែតុលារហូតដល់ថ្ងៃទី៣ខែតុលាឆ្នាំ២០២៤នេះខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាតិនិងអន្តជាតិ ដែលមកកម្សាន្ត រមណីយដ្ឋាននានា និងការស្នាក់នៅ សរុបមានចំនួន ៧៤ ០៤៤នាក់ ក្នុងនោះទេសចរជាតិមានចំនួន ៧៣ ៨២០នាក់ និងទេសចរបរទេសមានចំនួន ២២៣នាក់ ។ នេះបើតាមការបញ្ជាក់ របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។
ប្រធានមន្ទីរទេសចរណ៍ក៏បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ចាម មានតំបន់រមណីយដ្ឋាន ទេសចរណ៍ចំនួន១១កន្លែង ដែលក្នុងនោះរមណីយដ្ឋាន ទេសចរណ៍បែបប្រវត្តិសាស្ត្រ៤កន្លែង រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រមួយកន្លែង រមណីយដ្ឋានធម្មជាតិ៣កន្លែង រមណីយដ្ឋានកែច្នៃ ៣កន្លែង ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បញ្ជាក់ឱ្យដឹងដែរថា គោលដៅដែលភ្ញៀវ ទៅកម្សាន្ត មាន ដូចជា រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ។ តាមផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងក្រុងកំពង់ចាមភ្ញៀវជាច្រើនបានចូលមកស្នាក់នៅ ផងដែរ ៕