Home សង្គម ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការកើនកំពស់ចំនួន ០,៤៣ម៉ែត្រនៅថ្ងៃទី១៩ ខែកញ្ញានេះ

ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការកើនកំពស់ចំនួន ០,៤៣ម៉ែត្រនៅថ្ងៃទី១៩ ខែកញ្ញានេះ

0

យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៩ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,៤៣ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ២០,​៦៥ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម បានកើនកំពស់ចំនួន ០,៣២ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១២,៩៦ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានកើនកំពស់ចំនួន ០,២៤ម៉ែត្រ ធ្វើអោយកំពស់ទឹកកើនឡើងដល់ ៨,១៤ម៉ែត្រ ៕

Previous articleលោក យូន ស៊ុកយុល នឹងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឆេក ដោយផ្តោតលើកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ
Next articleព្រឹត្តិការណ៍៤ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងចុងខែកញ្ញានេះ