នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ បន្ថែមទៀត នៅម្តុំផ្លូវសូឡា ក្បែរផ្ទះសំណាក់ស្ទឹងលាភ សង្កាត់មានជ័យទី១ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីហិង្សា (ប្រើខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាពវាយ ប្លន់យកម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវ២១៧ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់រួមមាន៖
១-ឈ្មោះ បឿន បៀន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវបេតុងម្តុំលូ៥ ភូមិធ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
២-ឈ្មោះ វុធ រិទ្ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ៣ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕