Home សង្គម គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៧០ភាគរយ

គម្រោងផ្លូវជនបទ ក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៧០ភាគរយ

0

គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុងមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជាគោលដៅទេសចរណ៍ទាក់ទាញដ៏ល្បីល្បាញមួយរបស់ខេត្ត ជាមួយនឹងអន្លង់ផ្សោតទឹកសាបនៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ ។ ផ្លូវនេះ បាន និងកំពុងសាងសង់ ដោយបែងចែកជាពីរប្រភេទ មានដូចជា៖ ផ្លូវកៅស៊ូDBST និងផ្លូវបេតុង ដោយមានប្រវែងសរុប ៧៣១០ម៉ែត្រ ក្នុងគោលដៅលើកកម្ពស់គុណភាពផ្លូវ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ព្រះរំកិល ។

គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែង ៕

Previous articleក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បង្ហាញបំណងចូលរួម និងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា
Next articleរដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រោងចក្រសហគ្រាសដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវអនុវត្ត បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា