ព្រះវិហារ៖ ប្រភពពីអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះ អាជ្ញាធរជាតិព្រះវិហារបានទទួលភ្ញៀវទេសចរចូលមកទស្សនា នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរមានចំនួន ១២ ៤៣០នាក់។
ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ មានភ្ញៀវចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារសរុបចំនួន ៥ ១៦៤ នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៤ ៣៤០នាក់ ភ្ញៀវទេសចរបរទេសចំនួន ៨២៤នាក់ និងភ្ញៀវទេសចរជាតិចូលទស្សនានៅរមណីយដ្ឋានប្រាសាទកោះកេរ ចំនួន ៧ ២៦៦នាក់។
សូមជម្រាបជូនថា កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន ៨ ៨៨៣នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៧៥០២នាក់ និងរមណីយដ្ឋានប្រាសាទកោះកេរ ៧ ៥០២នាក់៕