ឧត្តរមានជ័យ៖ ដោយយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំការចុះបង្ក្រាបដោយលោកវរសេនីយ៍ទោ ផន ជាងអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ដាច់, ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងប្រាសាទ, ប៉ុស្តិ៍នគរបាលរដ្ឋបាល បាក់អន្លូង, ប៉ុស្តិ៍នគរបាលរដ្ឋបាល អូរស្វាយ បង្ក្រាបមុខសញ្ញា ជួយដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មូយ(០១)ករណីស្ថិតនៅក្នុងភូមិសែនសុខឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដោយក្នុងប្រត្តិបត្ត័ការខាងលើធ្វើកាឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ប៉ែន ហួន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ ទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ជាមុខសញ្ញាចែកចាយជូញដូរដ៌ សកម្ម)។ ដកហូតសម្ភារៈវត្ថុតាងរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១៤កញ្ចប់ក្នុងនោះមាន ១០កញ្ចប់តូចនិង ០៤ កញ្ចប់ធំ។
– សម្ភារៈបំរើអោយការវិចខ្ជប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
២.ឈ្មោះ វ៉ាន់ ឆុន ភេទប្រុស អាយុ៤៤ឆ្នាំ រស់ នៅភូមិ សែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ (ជាម្ចាស់ផ្ទះ ផ្តល់ទីតាំង)។
បច្ចុប្បន្នជនសង្ស័យរួមទាំងសំម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញបាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទសាកសួរបំភ្លឺដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត៕