ពាក់ឯកសណ្ឋានសិស្សជក់បារី​អេ​ឡិ​ត្រូ​និ​ចថតវីដេអូបង្ហោះ!! ចុងក្រោយត្រូវប៉ុស្តិ៍ហៅមកអប់រំ

0

កណ្តាល៖ ក្រុមការងារ​ព័ត៌មាន និង ប្រតិកម្ម​រហ័ស នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​តា​ខ្មៅ សូម​ឆ្លើយ​តប​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​ប្រើប្រាស់​បណ្តា​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​មាន​គ​ណី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Dan Nie បាន​បង្ហោះ​វី​ដេ​អូ​ផ្ទាល់ខ្លួន ដោយ​ពាក់​ឯកសណ្ឋាន​ជា​សិស្សសាលា និង បាន​បឺត​បារី​អេ​ឡិ​ត្រូ​និ​ច​(YOZZ , VAPE ) បង្ហុយផ្សែង ក្រោម​មក​ក៏​មានការ​ថត​បង្ហោះ​បន្តរ រហូត​ផ្ទុះ​ការ​វែកញែក​លើ​បណ្តាញ​សង្គម ។

ដោយ​អនុវត្ត​តាម​ការ​ណែនាំ របស់ ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល លោក​ឧត្តមសេនីយ៍ទោ ឈឿ សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក យី វណ្ណ​ដា ធ្វើការ​ស្រាវជ្រាវ យុវតី ឈ្មោះ វ ស​.​វ​.​ប​.​ញ ភេទ​ស្រី អាយុ​១៥ មាន​ទីលំនៅ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជនជាតិ​ខ្មែរ អញ្ជើញ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដោយ​អាណា​ព្យា​យា​បាល​មក​ជាមួយ ដើម្បី​ធ្វើ​កិច្ចសន្យា ណែនាំ​អប់រំ មិន​អោយ​មានការ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច និង​ធ្វើ​ជា​ក្មេង​ល្អ កូន​ល្អ ក្នុង​គ្រួសារ សង្គម​ជាតិ ។

ចុងបញ្ចប់​សូម​ដាស់តឿន​ដល់ ប្អូន​ៗ ក្មួយ​ៗ សិស្សានុសិស្ស យុវវ័យ ទាំងអស់​សូមកុំ​ធ្វើ​អ្វី​ប្រាស់ចាក​ដែរ​ជា​ហេតុ​នាំ​អោយ​សង្គម​ស្អប់ ធ្វើ​អោយ​ឱ​ពុក​ម្តាយ​អាណាព្យាបាល ពិបាកចិត្ត សូម​ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ រស់នៅ​ក្នុង​សង្គម​ជាតិ​ដោយ​សេចក្តីសុខ​សាន្ត៕