ស្ថានភាពទឹកនៅទន្លេមេគង្គ-ក្រចេះ វាស់ឃើញមានការកើនកំពស់

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះឃើញមានការកើនឡើងចំនួន ០,២១ម៉ែត្រ។

ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកក្រចេះឡើងដល់ ១៧,៨០ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម កំពស់ទឹកកើនចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១០,៩០ម៉ែត្រ និង ស្ថាននីយជនសាស្ត្រ ទន្លេបាសាក់ចតុមុខ កើនចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៧៥ម៉ែត្រ៕