កំពង់ស្ពឺ៖ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមិនីជ័យ ធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាមានដីការបង្គាប់អោយចាប់ខ្លួន ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន ជាក់ស្តែងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ កំលាំងយើងបានឃាត់មុខសញ្ញាដែលមានដីការបង្គាប់ចាប់ខ្លួនចំនួន២នាក់៖
១. ឈ្មោះ ម៉ៅ មន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ តាមដីការបង្គាប់អោយចាប់ខ្លួនលេខ៨៨១ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ របស់លោក ស្វាយ តុញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ។
២. ឈ្មោះ ប៉ុច ចំរេីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ តាមដីការបង្គាប់អោយចាប់ខ្លួនលេខ៩៨ ចុះថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៤ របស់លោក ហោ ចាន់ពិសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នមុខសញ្ញាទាំង២នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធិច្បាប់៕