នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១៥,០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការណ៍ជាមួយជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វ/ទោ សុង គឹមសែ អធិការរង បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្ទះឈ្មោះ រឿង រ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ ស្ថិតនៅភូមិព្រៃដំរី ឃុំបឹងខ្នារ ។
+ លទ្ធផល នាំមនុស្សចំនួន ០២នាក់៖
១/ឈ្មោះ រឿង រ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ។
២/ឈ្មោះ ថៃ ប៊ុនធា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិជាមួយគ្នា។
+ ដកហូតវត្ថុតាងរួមមាន៖
១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់ទម្ងន់ ៤,១៧ក្រាមថ្លឹងសាច់ថ្នាំសុទ្ធ។
២/ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
៣/ អំពូលសំរាប់ជក់ចំនួន ០១
៤/ ប្រដាប់ជក់ចំនួន ០២កំប្លេ
៥/ កូនថង់រំលែកថ្នាំញៀនចំនួន ០៤
៦/ ឆាំសំរាប់ចូករំលែកថ្នាំញៀនចំនួន ០១
៧/ ទូរស័ព្ទចំនួន ០២គ្រឿង
៨/ ដែកកេះចំនួន ០១
៩/ កូនកាបូបដាក់ថ្នាំញៀនចំនួន ០១
បច្ចុប្បន្ន មនុស្ស និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញនិតិវិធីតាមច្បាប់ បញ្ជូនទៅតុលាការ៕