ស្ទឹងត្រែង៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១២ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែង ឃើញមានការថយចុះចំនួន ០,១២ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។
ការថយនេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៧,៣២ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ចតុមុខ បានកើនកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ឡើងដល់ ៦,៤៧ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-អ្នកលឿង បានឡើងកំពស់ចំនួន ០,០១ម៉ែត្រ ធ្វើអោយកំពស់ឡើងដល់ ៥,៥៤ម៉ែត្រ ៕