សមត្ថកិច្ចឆ្មក់ចូលបង្រ្កាបចាប់ ​និង​រំដោះនារី​ដែលមិនទាន់គ្រប់អាយុចេញពីទីតាំងខារ៉ាអូខេ មួយកន្លែងក្នុងស្រុក​សំរោង​ទង

0

កំពង់ស្ពឺ ៖ រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៤ កំលាំង​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដោយ​បាន​ទទួល​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោកស្រី ឧត្ដមសេនីយ៍ត្រី ងិ​ន សុ​គ​ន្ធា ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​បាន​កិច្ច​ដឹកនាំ​សម្របសម្រួល​នីតិវិធី ដោយ​លោក ចក សម្បត្តិ ព្រះរាជអាជ្ញា​រង អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ រួម​ជាមួយ​ក្រឡាបញ្ជី​និង​មានការ​ចូលរួម​របស់​អាជ្ញាធរ​មូលដ្ឋាន បេ​ី​ក​ប្រតិបត្ដិការ​ឆ្មក់​ចូល​បង្ក្រាប​រំដោះ​នារី​ក្មេង​ៗ​មិន​ទាន់​គ្រប់​អាយុ​នៅ​ក្នុង​ទីតាំង​ខារ៉ាអូខេ ០១​កន្លែង​ដែល​មាន យីហោ បុប្ផា​ថ្មី ស្ថិត​នៅ​ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រ​ពាំ​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជាក់ស្តែង​ទីតាំង​ខាង​លេ​ី សមត្ថកិច្ច​រក​ឃេ​ី​ញ​ថា​ពិតជា​បាន​ទទួលយក​នារី​ក្មេង​ៗ​មិន​ទាន់​គ្រប់​អាយុ​អោយ​ចូល​មក​ប​ម្រេ​ី​ការ​នៅ​ទីតាំង​ខារ៉ាអូខេ​ពិតប្រាកដ​មែន និង​អាច​មានការ​សង្ស័យ លួច​អនុញ្ញាត​អោយ​ផ្ដល់​សេវា​រួម​ភេទ​ដល់​ភ្ញៀវ​ផង​ដែរ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រក​ឃេ​ី​ញ​អ្នក​ពាក់ព័ន្ធ​ចំនួន​០៥​នាក់ ដែល​អាច​មានការ​ពាក់ព័ន្ធ​បេ​ី​ក​ទីតាំង​ខាង​លេ​ី (​ក្នុង​ពេល​ប្រតិបត្ដិការ​គឺ​អ្នក​ទាំង​៥​មាន​វត្ដមាន​ឋិត​ក្នុង​ទីតាំង​)​។

ប​ច្ចប្ប​ន្ន​កំលាំង​សមត្ថកិច្ច​នគរបាល​បាន​កំពុង​ដំណេ​ី​រការ​នីតិវិធី​សាកសួ​រលេ​ី​បុគ្គល​សង្ស័យ​ទាំង​៥ ក្នុង​ការ​រក​ឱ្យ​ឃេ​ី​ញ​អ្នក​ទទួលខុសត្រូវ​និង​បន្ដ​ចំណាត់ការ​ដេ​ី​ម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ