ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះវាស់ឃើញមានការថយចុះ

0

ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី០៨ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះ ឃើញមានការថយចុះចំនួន ០,២៦ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។

ការថយចុះនេះបានធ្វើអោយកំពស់ទឹកនៅក្រចេះនៅសល់ ១៦,៧៤ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,១៣ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៣,៩៣ម៉ែត្រ ៕