ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២ ខែសីហានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះ ឃើញមានការថយចុះចំនួន ០,៥៥ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងទៀតបានកើនឡើង។
ការថយចុះនេះបានធ្វើអោយកំពស់ទឹកនៅក្រចេះនៅសល់ ១៨,១៥ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមានការកើនឡើងកំពស់ទឹក។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់លួង បានកើនកំពស់ចំនួន ០,០៩ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៣,២៦ម៉ែត្រ ៕
