ភ្នំពេញ៖ ដោយទទួលបានបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន០៦នាក់ ពាក់ព័ន្ធហិង្សាដោយចេតនា (យកដៃ និងដុំថ្ម វាយ និងគប់ គ្នាទៅវិញទៅមក) និងធ្វើឲ្យខូចខាតដោយចេតនា (ប្រើដាវ និងកាំបិតប៉័ងតោកាប់ បណ្តាលឲ្យខូចខាតម៉ូតូចំនួន០២គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះសំណាក់សន្តិភាព ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជនសង្ស័យឃាត់ខ្លួនខាងលើរួមមាន៖
១-ឈ្មោះ បណ្តូល អង្គទេពប្រណិត ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
២-ឈ្មោះ ហ៊ី សុផាន់ណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣-ឈ្មោះ ចាន់ ឌីណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៤-ឈ្មោះ ឃួន ឆៃណាន់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅផ្ទះលេខ៥១ ផ្លូវលេខ១០ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៥-ឈ្មោះ ឈួន ពីងពីង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៦-ឈ្មោះ រិន កក្កដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកធូដេ ពណ៌ ខៀវ ពាក់ផ្លាកលេខភ្នំពេញ១IY-៥៦៥០ និងម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ ១EE-៥៦៦៦។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕