យុវជន០២នាក់ បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ តាម​បទបញ្ជា​របស់​លោក​ឧត្តម សេនីយ៍​ទោ ដា​ញ់ អេ​ង ប៊ុ​ន ចាន់ ស្នងការ​នៃ​ស្នងការ ដ្ឋា​ន​ន គ​របាល​ខេត្តបាត់ដំបង កម្លាំង​ជំនាញ​នគរបាល​ស្រុក រួម​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ពូ​ង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៉ា​ង ផង់ អធិការ​ស្ដីទី​នគរបាល​ស្រុក​ថ្មគោល បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​បង្ក្រាប​និង​ឃាត់ខ្លួន​យុវជន​ចំ​នួ ន ០២​នាក់ និង​ម៉ូតូ ០១​គ្រឿង មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​បាន​ទ​ទួ ល ព័ត៌មាន​តាម​រយៈ​បណ្តាញ​សង្គម ថា ពួក​គេ​ទាំង​ពីរ​នាក់​នេះ ធ្វេ​ី​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ បង្ក​នូវ​ភាព​អាណា​ធិ​ប​តេ​យ្យ នៅ​ចំណុច​ភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​បាន​ចំ​នួ ន ០២​នាក់​៖

១.​ឈ្មោះ សល់ សម័យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង (​អ្នក​បង្ហោះ​ម៉ូតូ​) ។
២.​ឈ្មោះ មាន ឆៃ​ឌី​ន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង (​អ្នក​ជិះ​ពីក្រោយ​) ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​បាន​ធ្វេ​ី​កិច្ចសន្យា ដកហូត​ម៉ូតូ​ដែល​ជិះ​បង្ហោះ​នោះ​រក្សា​ទុក​រយៈពេល​០៣​ខែ​ស្មេ​ី​នឹង​៩០​ថ្ងៃ និង​តម្រូវ​ឱ្យ​ធ្វេ​ី​ពលកម្ម​នៅ​អធិការដ្ឋាន នគរបាល​ស្រុក និង​បាន​ធ្វើ​អប់រំ​អោយ​បញ្ឈប់​សកម្មភាព​នេះ​ត​ទៀត រួច​អនុញ្ញាត​អោយ​អាណាព្យាបាល​មក​ធានា​យក​ត្រឡប់​ទៅ​សហគមន៍​វិញ ដេ​ី​ម្បី​អប់រំ​បន្ត​៕