ក្នុងរយៈពេល១ខែកក្កដាឆ្នាំ២០២៤នេះ តម្លៃមាសបានឡើងថ្លៃចំនួន៩ដុល្លារក្នុង១ជី

0

ភ្នំពេញ៖ រយៈពេល១ខែកក្កដានេះ តម្លៃមាសបានលក់ក្នុងទីផ្សារកម្ពុជា ឡើងពី២៨៣ដុល្លារក្នុង១ជីដល់២៩២ដុល្លារនៅបំណាច់ខែនេះ។

យ៉ាងណាក៏ដោយតម្លៃមាសបានប្រែប្រួលចុះឡើងពីមួយថ្ងៃទៅមួយថ្ងៃ យោងទៅតាមទីផ្សារអន្តរជាតិ។

គិតពីដើមខែកក្កដាមក មាសបានចាប់ផ្តើមពីតម្លៃ២៨៣ដុល្លារក្នុង១ជី ដោយឡើងសន្សឹមៗ ដល់២៨៦ ហើយរហូតមកដល់ថ្ងៃទី១២កក្កដា បានឡើងដល់២៩៣ ហើយក៏ចុះសន្សឹមៗមកវិញមកនៅត្រឹម២៨៩។

ប៉ុន្តែនៅថ្ងៃទី៣១កក្កដានេះ យោងតាមប្រភពហាងលក់មាស ស្រាប់តែហក់ឡើងវិញ២ដុល្លាក្នុង១ជី ធ្វើអោយមាសក្នុងទីផ្សារកម្ពុជាមានតម្លៃ២៩២ដុល្លារ៕