ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ករណីក្មេងទំនើងបង្ហោះម៉ូតូចំនួន០២ករណី
-ករណីទី១ : នៅសង្កាត់អូរបែកក្អម ស្ថិតនៅចំណុចផ្លូវឌួង ងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០៩នាក់ និងម៉ូតូ៣គ្រឿង ។
-ករណីទី២ : នៅសង្កាត់ឃ្មួញ លើផ្លូវប៉េតុង ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន០១នាក់ និងម៉ូតូ០១គ្រឿង ។
ឆ្លងតាមការសាកសួររបស់សមត្ថកិច្ច ពួកគេបានសារភាពថា ពួកខ្លួនពិតជាបានបង្ហោះម៉ូតូពិតប្រាកដមែន។ សមត្ថកិច្ចកំពុងធ្វើកិច្ចសន្យានិងកំណត់ហេតុដកហូតម៉ូតូរក្សាទុកនៅអធិការខណ្ឌសែនសុខចំនួន០៣ខែ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ