ពោធិ៍សាត់៖ ដោយអនុវត្តបទបញ្ជា យ៉ាងមុឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងដោយមានការដឹកនាំបញ្ជា និងមតិចង្អុលការ របស់លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង២០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មែ ស៊ីណា បានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី នៅចំណុចភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ឃាត់ខ្លួនមនុស្សចំនួន២នាក់៖
១.ឈ្មោះកូយ តាំង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
២.ឈ្មោះ បេន វ៉ាន់ឌី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់
-ទូរស័ព្ទចំនួន២គ្រឿង
-ម៉ូតូចំនួន១គ្រឿង ម៉ាក់ហុងដាអ៉ឹមអ៉ិចឃីង ពណ៌ក្រហម គ្មានផ្លាកលេខ។
បច្ចុប្បន្នជនស្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញនីតិវិធីបញ្ជូនទៅតុលាការ៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាកាន