ឃាត់ខ្លួនជនសង្ស័យជាឃាតករ ក្រោយធ្វើសកម្មភាពសម្លាប់មនុស្ស

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយ​មានការចង្អុល​ដឹកនាំ​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ស៊ិ​ន វិ​រ​: ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលា​ដំបង​ខេត្តកំពង់ស្ពឺ នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឃាត់ខ្លួនជនសង្ស័យ​បាន​ក្នុង​រយៈពេល​៦​ថ្ងៃ ។

នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ២០២៤ វេលា​ម៉ោង១៨​និង​៣០​នាទី ចំណុច​ក្នុង​ព្រៃ​មាត់​ស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ករណី​ឃាតកម្ម បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ។​សព​ជន​រង​គ្រោះ​ឈ្មោះ​ឡុ​ង លី ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ (​នៅ​ភូមិ​ថ្នី​) មុខរបរ ធ្វើ​ជា​ប្រជា​ការពារ ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ឈួ​ន ហៅ ភេទ​ស្រី​អាយុ ៦៦​ឆ្នាំ​(​ប្រពន្ធ​សព​) បាន​បំភ្លឺ​ថាមុន​ពេល​កើតវេលា​ម៉ោង​១៤​និង​៣០​នាទី ជន​រង​គ្រោះ បាន​កាន់​កាំបិត និង​ខ្សែ​គោ ដើរទៅ​ផ្លាស់​គោ​ឲ​ស៊ី​ស្មៅ នៅ​វាលស្រែ មាត់​ស្ទឹង​ក្រោយ​ផ្ទះ រ​ហួត​ដល់​ម៉ោង១៨​និង​៣០​នាទី មិនឃើញ​ត្រឡប់​មក​ផ្ទះ មានការ​សង្ស័យ ទូរស័ព្ទ​ចូល​មិន​លើក បាន​ឲ​កូន​ដើរ​រក ទើប​ប្រទះ​ឃើញ​សាកសព​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

តាម​ការ​ពិនិត្យ​របស់​នគរបាល​កា​រិ​យា​បច្ចេកទេស​វិទ្យាសាស្ត្រ ជន​រង​គ្រោះ​មាន​ស្លាកស្នាម កំ​ភូ​ន​ដៃ​សងខាង មាន​ស្នាម​ជាំ​ហើម បាក់​ខ្នងដៃ​ឆ្វេង មុត​បាតដៃ​ឆ្វេង បែក​ចិញ្ចើម​ស្តាំ ស្នាម​ជាំ​លើ​ជុំចិញ្ចើម ដាច់​ស្លឹង​ត្រចៀក​ស្តាំ​មួយ​កំណាត់ខាងលើ ផុង​លលា​ដ៏​ក្បាល​ខាងស្តាំ​(​អាច​បុក​ហ្នឹង​វត្ថុ​រឹង​មិនសូវ​មុត​ច្រើន​ដង​) បែក​លលា​ដ៌​ក្បាល​ខាងលើ ផ្នែក​ខាងឆ្វេង ។ ​បន្សល់​នៅ​កន្លែង​កើតហេតុ កាំបិត​ផ្កា​ក់ ដង​ឫស្សី របូត​ផ្លែ (​របស់​ជន​រង​គ្រោះ​) ។ ​នៅ​ខាងលិច​សាកសព មាន​ឫស្សី​១​គុម្ព មាន​ស្នាម​ជីក​ទំពាំង​ថ្មី​ៗ ។

យោង​តាម​ការ​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត និង​ការ​ពិនិត្យ​កន្លែង​កើតហេតុ សន្និដ្ឋាន​ថា​ជនសង្ស័យ ដែល​សម្លាប់
ជន​រង​គ្រោះ អាច​ជា​អ្នក​ទៅ​ជីក​ទំពាំង និង​ធ្លាប់​មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ​។ ករណី​នេះ​កំពុង​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ។ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០២៤ វេលា​ម៉ោង​០៧​និង​៣០​នាទី កម្លាំង កា​រិ​យា​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ភ្នំស្រួច ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សូត្រ ធន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ មុខរបរ​​កសិករ ។ ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​យក​ចប់ជីក​ដែក វាយ និង​យក​ផ្លែចប់​បុក​លើ​ក្បាល ជន​រង​គ្រោះ​បណ្តាល​ឲ​ស្លាប់ ។ ដោយ​មូលហេតុ ខឹង​ជន​រង​គ្រោះ​ស្តីបន្ទោស​ឲ​ពី​រឿង​លួច​ជីក​ទំពាំង ។ រីឯ​ចប់ជីក​ដែក បាន​បោះចោល​ក​ក្នុង​ទឹក​ស្វឺ​ង៕