ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ព្រែកក្តាមវាស់ឃើញមានការឡើងកំពស់

0

កណ្តាល៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ព្រែកក្តាម ឃើញមានការឡើងកំពស់ចំនួន ០,១៣ម៉ែត្រ។

ខណៈស្ថាននីយជលសាស្ត្រផ្សេងទៀតមានការថយចុះ។

ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅព្រែកក្តាមឡើងដល់ ៥,៥៤ម៉ែត្រ។

ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតនិងមិនមានការកើនឡើងកំពស់ទឹកនោះទេ​។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ក្រចេះ បានថយកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ១៨,៤២ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម នៅតែរក្សាកំពស់ទឹក ១១,៤០ម៉ែត្រ ដដែល ៕