បាត់ដំបង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទី នៅចំណុចភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីវ: អធិការនគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ១-ឈ្មោះ ចន មុំ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង២-ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ រហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៨ថង់ ។ ទូរស័ព្ទដៃចំនួន ០៣គ្រឿង។ សម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕