ករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក

0

ភ្នំពេញ​៖ នៅ​វ​រសៀល ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៤ និង ១០​នាទី មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច ផ្ទះ​លេខ​២២២ E៣ ផ្លូវ​លេខ​១៤០Z ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​អគ្គិភ័យ​នេះ​កើតឡើង​បណ្តាល​មក​ពី ការ​ឆ្លង​ចរន្តអគ្គិសនី អគា​ប្រភេទ​សំណង់​: ថ្ម​បេតុង ទំហំ ៣,៨ ម៉ែត្រ X ១៥​ម៉ែត្រ ។ ខូចខាត​សម្ភារៈ ឆេះ​បន្ទប់​ជាន់​ទី​៣​ចំនួន ០១​បន្ទប់ និង​សម្ភារៈ​មួយ​ចំនួន ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។​

​អគ្គិភ័យ​នេះ​ពន្លត់​ចប់​១០០% នៅ​វេលា​ម៉ោង ១៤ និង ៣០​នាទី រសៀល ថ្ងៃ​-​ខែ​-​ឆ្នាំ ដដែល ដោយ​ប្រើប្រាស់ រថយន្ត​ការិយាល័យ​បង្កា និង​ពន្លត់​អគ្គិភ័យ ចំនួន ០២​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៤​ម៉ែត្រគូប ៕