ឃាត់ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ​ករណី​លួចក្បាល​គោ​យន្ត​

0

ឧត្តរមានជ័យ៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ នៅថ្ងៃ​ទី​២៣​ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៦:០០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០២៣ លោក​វរសេនីយ៍ទោ ជ័យ វាសនា បាន​ចាត់​លោក​វរសេនីយ៍ត្រី ថា​ន់ ម៉ៅ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​យុត្តិធម៌​ចុះ​ដឹកនាំ​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្វាយ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ប្រាសាទ ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឃាត់ខ្លួន​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​(​លួច​ក្បាល​គោ​យន្ត​)​ដ៌​សកម្ម​ចំនួន​០៤​នាក់​និង​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​០៣​នាក់​និង​ម្នាក់​បាន​រត់គេច​ខ្លួន ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​មានឈ្មោះ​ដូច​ខាងក្រោម៖

១/​ឈ្មោះ​សុំ ប្រុស (​ហៅ​ឡោះ​)​ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរមានជ័យ​។
២/​ឈ្មោះ​កែវ លី​ថូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្អា​ក ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។
៣/​ឈ្មោះ​លី សុ​ី​ឡុ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​(​សមគំនិត​យក​កង់​គោ​យន្ត​ទៅ​លក់​)​។
៤/​ឈ្មោះ ម៉ៅ ភេទ​ប្រុស (​បាន​រត់គេច​ខ្លួន​)

​សម្ភារៈ​វត្ថុ​តាង​ដកហូត​បាន​រួម​មាន៖
១-​ក្បាល​ម៉ា​សុ​ី​ន​គោ​យន្ត​ចំនួន​០១ គ្រឿង​ម៉ាក RT140 NAGATA
២-​កង់​គោ​យន្ត​ដែក​ចំនួន​០១​គូរ
៣-​ម៉ូតូ​ចំនួន​០១​គ្រឿង​ពណ៌​ខ្មៅ​សភាព​ចាស់​ម៉ាក Smash គ្មាន​ផ្លា​ក​លេខ​និង​រ៉ឺ​ម៉ក​អូស​១ កន្ត្រក​ជ័រ​ចំនួន​១​គូរ​(​ត​កា​)​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​។
៤-​កូនសោរ​-​ម៉ា​ឡេ​ត​-​សោរ​ខ្វែង​ដែល​បំរើ​អោយ​ការ​លួច​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ខាងលើ​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ខេត្ត​ដើម្បី​អនុវត្ត​និ​តិ​វិធី​បន្ត​៕