ក្រចេះ៖ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៣ ខែកក្កដានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ក្រចេះ ឃើញមានការឡើងកំពស់ចំនួន ០,៩៤ម៉ែត្រ។
ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅក្រចេះឡើងដល់ ១៨,៣១ម៉ែត្រ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការកើនឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ចាម បានកើនកំពស់ចំនួន ០,៨៤ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ១០,៩៤ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ចតុមុខ បានកើនកំពស់ចំនួន ០,៥៥ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៣៥ម៉ែត្រ ៕
