កំពត៖ រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី១៩ ខែកក្កដាបានចេញសេចក្តីជូនដំណឹងមួយដោយបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយបានឱ្យដឹងថា នៅពេលកម្រិតទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,០០ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីដោយសន្សឹមៗ។
ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពី
ភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅ តំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ ដែលធ្វើអោយកម្រិតទឹកក្នុងអាងបានបន្តកើនឡើងជាបន្តបន្ទាប់។
ការជូនដំណឹងជាមុននេះក៏ដើម្បីអោយប្រជាជនដែលរស់នៅខាងក្រោមតំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ ត្រៀមខ្លួនជន្លៀសដើម្បីសុវត្តិភាព៕
