ធនាគារជាតិគ្រោងដាក់ឱ្យដំណើរការមុខងារបាគងសម្រាប់ភ្ញៀវទេសចរទូទាត់នៅកម្ពុជា

0

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងពេលឆាប់ៗខាងមុខនេះ ធនាគារជាតិនឹងដាក់ឱ្យដំណើរការមុខងារថ្មីមួយក្នុងប្រព័ន្ធបាគង ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

លោកជំទាវទេសាភិបាលបានបញ្ជាក់បន្ថែមទៀតថា ភ្ញៀវទេសចរបរទេសគ្រាន់តែដោនឡូតកម្មវិធីបាគង (Bakong App) នៅពេលមកដល់ប្រទេសកម្ពុជា ហើយអាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដែលបានបើក ដោយប្រើប្រាស់ក្រេឌីតកាតVISA Card, Master Card, Union Pay ជាដើម ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន ៕