ក្រសួងការពារជាតិ បញ្ជាក់ថា មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបាត់ការទាក់ទងពេលកំពុងហ្វឹកហ្វឺន នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញនៅឡើយទេ

0

ភ្នំពេញ៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានប្រកាសព័ត៌មានឱ្យដឹងថា ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្គ្រោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារជួយសង្គ្រោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ ។

ក្រសួងការពារជាតិបន្តថា ក្រុមការងារជួយសង្គ្រោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត ៕